trollkhmer news

មើលទៅសាមញ្ញ ប៉ុន្តែរូបបែរខ្នងរបស់ Yoona ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ត្រង់ចំណុចមួយ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៩

មើលទៅសាមញ្ញ ប៉ុន្តែរូបបែរខ្នងរបស់ Yoona ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ត្រង់ចំណុចមួយ

កូរ៉េខាងត្បូង៖ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនាំមុខគេ ក្នុងចំណោមតារាស្រីល្បីៗជំនាន់មុនៗរបស់K-Pop នោះទេ តារាចម្រៀងស្រី Yoona (SNSD) ក៏បានធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រម្ដងទៀតហើយ តាមរយៈរូបភាពសន្លឹកថ្មីស្រឡាង បង្ហោះនៅគណនី Instagram ផ្ទាល់របស់នាង។



រូបថតបែរខ្នង បង្ហាញរាងចង្កេះតូចច្រឡឹង ជាមួយនឹងឈុតសម្លៀកបំពាក់បែបស្ទាយ៌យុវវ័យ យ៉ាងសិចស៊ី អង្គុយនៅលើអាងទឹករបស់តារាស្រីរូបនេះ មើលទៅវាហាក់ដូចជារូបថតសាមញ្ញមួយសន្លឹក តែប៉ុណ្ណោះ ប៉ុន្តែបានក្លាយជាប្រធានក្ដៅមួយរបស់អ្នកនិយមលេងអ៊ីនធឺណេតរបស់កូរ៉េ។ 



ដោយមានមនុស្សភាគច្រើន កោតសរសើរទៅលើរូបរាងស្ដើងស្អាត និងចង្កេះតូចរបស់នាងយ៉ាងខ្លាំង។ បើទោះជាស្ថិតក្នុងវ័យ ៣០ឆ្នាំ ហើយក៏ដោយ Yoona នាង នៅតែមានភាពស្រស់ស្អាត ក្នុងកែវភ្នែករបស់អ្នកគាំទ្រជានិច្ច។






ប្រែសំរួលដោយ : TK