trollkhmer news

Joao Felix៖ Cristiano Ronaldo? ខ្ញុំមកទីនេះ ដើម្បីចារឈ្មោះ Felix នៅក្នុងរដ្ឋធានីអេស្ប៉ាញ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៩

Joao Felix៖ Cristiano Ronaldo? ខ្ញុំមកទីនេះ ដើម្បីចារឈ្មោះ Felix នៅក្នុងរដ្ឋធានីអេស្ប៉ាញ

អេស៉្បាញ៖ Atletico Madrid ទើបបង្ហាញជាផ្លូវការនូវ Joao Felix ដែលជាកីឡាករពាក់លេខ៧ថ្មីរបស់ក្លិបកាលពីថ្ងៃចន្ទ ហើយកីឡាករអន្តរជាតិព័រទុយហ្គាល់បានបញ្ជាក់យ៉ាងច្បាស់ថា គេមកចារឈ្មោះនៅក្នុងរដ្ឋធានីអេស្ប៉ាញ។



ការប្រៀបធៀបជាមួយនឹងកីឡាករ Cristiano Ronaldo នឹងក្លាយជារឿងចៀសមិនរួចដោយសារតែភាពល្បីល្បាញរបស់កីឡាករវ័យក្មេងនៅ Europa League  ហើយផ្ទេរមកទីក្រុងម៉ាឌ្រីដ ប៉ុន្តែអតីតកីឡាកររបស់ក្លិប Benfica មិនសប្បាយចិត្តនឹងត្រូវបានវិនិច្ឆ័យជាមួយ CR7 ឡើយ ព្រោះរូបគេចង់បង្កើតប្រវត្តិសាស្រ្តខ្លួនឯង។



Felix បាននិយាយក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកនៅពេលសួរអំពី Ronaldo ថា៖ "ខ្ញុំមកទីនេះដើម្បីចារឈ្មោះរបស់ខ្ញុំ ។ Cristiano Ronaldo គឺ Ronaldo ហើយខ្ញុំគឺជា Joao Felix ។ គាត់បានប្រាប់ខ្ញុំច្រើនពីទីក្រុងម៉ាឌ្រីដ ដែលគាត់ស្រលាញ់ និងពេញចិត្តជាងគេ"៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca