trollkhmer news

នាយកផ្នែកកីឡាថ្មីរបស់ PSG អនុញ្ញាតឱ្យ Neymar វេចបង្វិចចេញ បើមានសំណើត្រូវថ្លៃ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៩

នាយកផ្នែកកីឡាថ្មីរបស់ PSG អនុញ្ញាតឱ្យ Neymar វេចបង្វិចចេញ បើមានសំណើត្រូវថ្លៃ

អេស៉្បាញ៖ 
លោក Leonardo ដែលជានាយកផ្នែកកីឡាថ្មីរបស់ក្លិប Paris Saint-Germain បានត្រៀមនឹងអនុញ្ញាតឲ្យកីឡាករ Neymar ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើមានសំណើត្រូវថ្លៃគ្នា។



ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ Barcelona  ហើយពេលនេះមិនព្រមចូលមកហ្វឹកហាត់វិញជាមួយក្រុម ដើម្បីត្រៀមលេងប្រកួតមិត្តភាពត្រៀមបើករដូវកាល។



លោក Leonardo បាននិយាយថា៖ "វាច្បាស់សម្រាប់មនុស្សគ្រប់គ្នា។ គាត់មានកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លិបយើង ហើយខណៈដែលយើងមិនបានទទួលការផ្តល់ជូនណាមួយសម្រាប់គេ យើងមិនអាចពិភាក្សាអ្វីទាំងអស់។ Neymar អាចចាកចេញពី PSG ប្រសិនបើមានការផ្តល់ជូនសមស្រប៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca