trollkhmer news

ឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ ធ្វើឲ្យហាងរបស់ជនជាតិជប៉ុននៅជាប់នោះ បាក់បែកទាំងស្រុង, សំណាងល្អប្រពន្ធកូន និងបុគ្គលិកហាងបានរួចផុតពីគ្រោះថ្នាក់

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:៣២

ឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ ធ្វើឲ្យហាងរបស់ជនជាតិជប៉ុននៅជាប់នោះ បាក់បែកទាំងស្រុង, សំណាងល្អប្រពន្ធកូន និងបុគ្គលិកហាងបានរួចផុតពីគ្រោះថ្នាក់

ព្រះសីហនុ៖ ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សសរុបចំនួន៥៤នាក់រងគ្រោះ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)។



ជាការកត់សំគាល់ឃើញថា ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ ក៏ត្រូវបានខូចខាតទាំងស្រុង ដោយត្រូវអគារបាក់រលំលើផងដែរ។ ហាងជនជាតិជប៉ុនមួយរូប ដែលមានរបងក្បែរកន្លែងកើតហេតុ បានខូចខាតទាំងស្រុង ព្រោះតែការបាក់អគារនោះតែជាសំណាងល្អមិនមានអ្នកនៅក្នុងហាងនោះទេ។



ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Arai មានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងឈ្មោះ ក្រូច សុធា មាន ភរិយា និងកូនម្នាក់ ជាបុគ្គលិកហាង ក៏មិនមានគ្រោះថ្នាក់អ្វីឡើយ ពោលគឺបានរួចផុតជីវិត បន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។



សម្រាប់ហេតុការណ៍នោះ គេមិនទាន់ដឹងថាតើម្ចាស់ហាងដែលជាជនជាតិជប៉ុនរូបនេះ នឹងទទួលបានសំណងអ្វីនោះឡើយ ដោយសារការខូចខាតក៏មានច្រើនផងដែរ៕


ប្រភព​ : freshnews