trollkhmer news

Trump និយាយជាលក្ខណៈឯកជនអំពីការបញ្ចប់សន្ធិសញ្ញាការពារជប៉ុន៖ Bloomberg

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១២:២៣

Trump និយាយជាលក្ខណៈឯកជនអំពីការបញ្ចប់សន្ធិសញ្ញាការពារជប៉ុន៖ Bloomberg

អាមេរិក៖ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Donald Trump បាននិយាយជាលក្ខណៈឯកជនអំពីការដកខ្លួនចេញពីសន្ធិសញ្ញាការពារជាមួយប្រទេសជប៉ុន ដោយយល់ឃើញថា កតិកាសញ្ញាក្រោយសង្រ្គាមនេះ មានភាពអយុត្តិធម៌សម្រាប់អាមេរិក។


 
យ៉ាងណាក៏ដោយ លោក Trump មិនបានចាត់វិធានការណាមួយនៅក្នុងរឿងនេះទេហើយ សកម្មភាពនេះ ទំនងជាមិនកើតឡើងឡើយ។ ប្រធានាធិបតីអាមេរិកជឿថា សន្ធិសញ្ញាមានអាយុជាង ៦ទសវត្សរ៍នេះ ផ្ដល់ផលប្រយោជន៍តែម្ខាង ដោយសារក្នុងសន្ធិសញ្ញា យោធាជប៉ុនគ្មានកាតព្វកិច្ច ការពារអាមេរិកទេ។ នេះបើយោងតាមរបាយការណ៍។

Trump ក៏និយាយផងដែរអំពីការស្វែងរកសំណងចំពោះការផ្លាស់ប្តូរមូលដ្ឋានទ័ពរបស់អាមេរិកនៅអូគីណាវ៉ា។ នេះបើយោងតាមសារព័ត៌មាន Bloomberg៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters