trollkhmer news

អាមេរិកដាក់ទណ្ឌកម្មថ្មីបន្ថែមលើអ៊ីរ៉ង់ បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍សម្ងាត់របស់ខ្លួន

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៥៣

អាមេរិកដាក់ទណ្ឌកម្មថ្មីបន្ថែមលើអ៊ីរ៉ង់ បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍សម្ងាត់របស់ខ្លួន

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឱ្យដឹងថា លោកកំពុងដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ដែលរួមមានទាំងមេដឹកនាំកំពូលរបស់ប្រទេសនេះគឺលោក Ali Khamenei ផងដែរ។ 



លោក Trump បាននិយាយថា ទណ្ឌកម្មបន្ថែម គឺឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក និង "រឿងរ៉ាវផ្សេងទៀត"។ លោក Ayatollah Khamenei ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ ត្រូវបានដាក់ទណ្ឌកម្មដោយសារតែលោកជាអ្នកទទួលខុសត្រូវចំពោះការប្រព្រឹត្ដអរិភាពរបស់របបនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បាននិយាយថា អាមេរិក "មើលងាយការទូត" ។ នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមធ្វីតធើ បន្ទាប់ពីសេចក្តីប្រកាសទណ្ឌកម្ម លោក Zarif ក៏បានចោទប្រកាន់ថា រដ្ឋបាលរបស់លោក Trump "ស្រែកឃ្លានសង្រ្គាម"


ប្រែសំរួលដោយ : TK

ប្រភព​ : BBC