trollkhmer news

ស្រាបៀរ Tiger នឹងចាប់រង្វាន់លើកទី ២ នៅថ្ងៃអាទិត្យទី ៣០ ចុងសប្តាហ៍នេះ

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៣:៥៨

ស្រាបៀរ Tiger នឹងចាប់រង្វាន់លើកទី ២ នៅថ្ងៃអាទិត្យទី ៣០ ចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរ Tiger នឹងរៀបចំការចាប់រង្វាន់លើកទីពីរសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ រដូវកាលឆ្នាំ ២០១៨-២០១៩។



កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៨៖០០យប់ ដល់ ៨៖៣០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីកំពូលតារាចម្រៀងល្បីប្រចាំព្រះរាជាចក្រកម្ពុជាគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន។ 

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជន ដែលបានជាវស្រាបៀរTiger សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីពីរនេះ ស្រាបៀរ Tiger នឹងប្រគល់រង្វាន់ដំណើរកម្សាន្តនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់។

តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ? សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! 

ពិសាដោយការទទួលខុសត្រូវ!
 


ប្រែសំរួលដោយ : TK