trollkhmer news

រញ្ជួយដីកម្រិត ៥,៥ រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសជប៉ុន, គ្មានការខូចខាតធ្ងន់ធ្ងរ

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១២:០៣

រញ្ជួយដីកម្រិត ៥,៥ រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសជប៉ុន, គ្មានការខូចខាតធ្ងន់ធ្ងរ

ជប៉ុន៖ ភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រញ្ជួយដីកម្រិត ៥,៥ រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសជប៉ុននៅព្រឹកថ្ងៃចន្ទ។

ទីភ្នាក់ងារដដែល បានឱ្យដឹងថា រញ្ជួយដី បានកើតឡើងនៅឆ្នេរសមុទ្រនៃតំបន់ Chiba ដែលស្ថិតនៅជិតទីក្រុងតូក្យូ ដោយបានបន្ថែមថា ពុំមានការព្រមានណាមួយពីរលកយក្សស៊ូណាមីឡើយ។

ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖ ១៦ នាទីព្រឹក (ម៉ោងក្នុងប្រទេស)ជប៉ុន ដោយរួមមានផ្នែកខ្លះនៃកណ្តាលទីក្រុងតូក្យូ៕









ប្រែសំរួលដោយ : TK

ប្រភព​ : reuters