trollkhmer news

ចិនបើកបុកមិនទាន់ជាផង! លោកហ៊ិន រតនា ខំប្រឹងនាំឆ្កែ ស្វែងរកជនរងគ្រោះ

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៤២

ចិនបើកបុកមិនទាន់ជាផង! លោកហ៊ិន រតនា ខំប្រឹងនាំឆ្កែ ស្វែងរកជនរងគ្រោះ

សីហនុ៖ ខណៈមានការបាក់ស្រុតអគារកម្ពស់ ៧ជាន់ ធ្វើឲ្យពលរដ្ឋរាប់សិបនាក់ បានស្លាប់ និងរបួស ក្រុមជួយសង្គ្រោះមកពីគ្រប់មជ្ឈដ្ឋាន បានកំពុងតែបន្តកកាយស្វែងរកអ្នកដែលកំពុងស្ថិតនៅក្រោមគំនរអគារយ៉ាងសស្រាក់សស្រាំ។ 



គេបានប្រទះឃើញលោក ហ៊ិន រតនា គ្រូបង្ហាត់ឆ្កែដ៏ល្បីឈ្មោះ ដែលបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តចិនបើកបុក និងកិនបន្ថែមធ្វើឲ្យរបួសធ្ងន់នោះ បានកំពុងនាំឆ្កែស្វែងរកជនរងគ្រោះ ទាំងដែលលោកត្រូវបានគេដឹងថា មិនទាន់ជាសះស្បើយនៅឡើយ។



អ្នកលេងបណ្ដាញសង្គម បាននាំគ្នាចែករំលែករូបភាព និងបានសរសើរពីទឹកចិត្តដ៏ល្អ និងគួរឱ្យគោរពរបស់លោក។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់កើនដល់ ២៥នាក់ និងរបួស ២៤នាក់ហើយ៕




ប្រែសំរួលដោយ : TK