trollkhmer news

Coutinho បញ្ជាក់ថា រូបគេនឹងបន្តនៅ Barcelona ឬយ៉ាងណានោះទេ

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:៥៧

Coutinho បញ្ជាក់ថា រូបគេនឹងបន្តនៅ Barcelona ឬយ៉ាងណានោះទេ

ប្រេស៊ីល៖ ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Philippe Coutinho បានបង្ហាញថា អនាគតរបស់គាត់នៅក្លិបនៅតែមិនមានភាពច្បាស់លាស់។



តារាឆ្នើមសញ្ជាតិប្រេស៊ីលដែលជាការផ្ទេរថ្លៃបំផុតរបស់ Barcelona បានសម្តែងការសង្ស័យចំពោះអនាគតខ្លួនជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញ។  Coutinho អាចចាកចេញពីអេស៉្បាញនៅរដូវក្ដៅ  ឬជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរកីឡាករជាមួយ Paris Saint-Germain ដែលអាចមើលឃើញការវិលត្រលប់របស់ Neymar ទៅកាន់ទីលាន Camp Nou វិញ។

ខ្សែប្រយុទ្ធរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំមិនដឹងថា ខ្ញុំនឹងបន្តនៅ Barcelona ឬយ៉ាងណានោះទេ។ គ្មាននរណាម្នាក់ដឹងពីអនាគតឡើយ ហើយឥឡូវនេះខ្ញុំកំពុងផ្តោតលើការលេងជាមួយក្រុមជម្រើសជាតិនៅ Copa America »។



កីឡាករវ័យ ២៧ឆ្នាំរូបនេះបានច្រានចោលនូវលទ្ធភាពនៃការផ្ទេរទៅកាន់ Manchester United ដោយសារតែអតីតកាលរបស់គាត់ធ្លាប់ជាមួយកីឡាកររបស់ Liverpool៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca