trollkhmer news

Atletico Madrid នឹងប្រកាសពីការទិញបាន Joao Felix ក្នុងពេលឆាប់ៗនេះ

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:២២

Atletico Madrid នឹងប្រកាសពីការទិញបាន Joao Felix ក្នុងពេលឆាប់ៗនេះ

បរទេស៖ បន្ទាប់ពីកិច្ចព្រមព្រៀងរវាង Atletico Madrid និង Benfica នាំយក Joao Felix កាលពីថ្ងៃពុធ ការប្រកាស ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។



ប្រធានក្លិប Benfica លោក Luis Filipe Vieira បានទាមទារឲ្យភាគីអេស៉្បាញបង់ប្រាក់ចំនួន ១២០លានអ៊ឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រារបស់ Felix ។ ហើយកីឡាកររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាទាំងអស់កាលពីថ្ងៃពុធ រួមទាំងកិច្ចសន្យាជាមួយក្លិបថ្មី។



ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទទួលការធ្វើតេស្តសុខភាពរួចហើយ ហើយថតរូបសម្រាប់បង្ហាញជាផ្លូវការរបស់ខ្លួន ខណៈពេលដែលនៅទីក្រុងម៉ាឌ្រីដ។ ការធ្វើបទបង្ហាញរបស់ក្មេងជំទង់នៅកីឡដ្ឋាន Wanda Metropolitano នឹងត្រូវរង់ចាំ បន្ទាប់ពីរូបគេត្រលប់មកពីវិសមកាលវិញ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Marca