trollkhmer news

សហព័ន្ធបាល់ទាត់អេស្ប៉ាញតែងតាំងអ្នកចាត់ការទូទៅថ្មី បន្ទាប់ពីលោក Enrique លាលែងពីតំណែង

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:៤០

សហព័ន្ធបាល់ទាត់អេស្ប៉ាញតែងតាំងអ្នកចាត់ការទូទៅថ្មី បន្ទាប់ពីលោក  Enrique លាលែងពីតំណែង

អេស៉្បាញ៖ លោក Robert Moreno ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីលោក Luis Enrique បានលាលែងពីតំណែង។



ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Luis Rubiales ដែលជាប្រធានសម្ព័ន្ធសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានបញ្ជាក់ថា លោក Moreno នឹងទទួលបន្ទុកអ្នកចាត់ការទូទៅរហូតដល់ចុងបញ្ចប់នៃការប្រកួត Euro ២០២០។



គ្រូបង្វឹកវ័យ ៤១ឆ្នាំរូបនេះ បានទទួលខុសត្រូវការប្រកួតជម្រុះ Euro ២០២០ ចំនួន ៣រួចមកហើយ ដែលប្រកួតទាំងនោះគឺឈ្នះទាំងអស់ ខណៈដែលអតីតគ្រូបង្វឹកចាស់ Luis Enrique បានអវត្តមាន ដោយសារបញ្ហាបន្ទាន់របស់ក្រុមគ្រួសារ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball