trollkhmer news

Messi ជឿជាក់ថា ក្រុមជម្រើសជាតិខ្លួននឹងផ្តួលកាតា សម្រាប់ការប្រកួតបន្ទាប់បាន

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:០៩

Messi ជឿជាក់ថា ក្រុមជម្រើសជាតិខ្លួននឹងផ្តួលកាតា សម្រាប់ការប្រកួតបន្ទាប់បាន

ប្រេស៊ីល៖ Lionel Messi ជឿជាក់ថា ក្រុម អាហ្សង់ទីននឹងផ្តួលប្រទេសកាតានៅក្នុងការប្រកួតចុងក្រោយជម្រុះក្នុងពូលរបស់ពួកគេនៅឯក្របខណ្ឌ Copa America ។



ក្រុមរបស់លោក Lionel Scaloni កំពុងប្រឈមនឹងការចាកចេញពីពានរង្វាន់ទ្វីបអាមេរិកឡាទីន បន្ទាប់ពីទទួលលទ្ធផលស្មើ ១-១ ជាមួយ Paraguay ខណៈ Messi ជាអ្នកស៊ុតបាល់ប៉េណាល់ទីក្នុងនាទី៥៧  ជួយសង្គ្រោះក្រុមខ្លួន។

បើទោះជាអាហ្សង់ទីនអាទទួលជ័យជម្នះលើ Qatar  នោះក៍ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ក្រុមខ្លាំងមួយនេះទេ ក៏ប៉ុន្តែខ្សែប្រយុទ្ធរបស់ Barcelona មានទំនុកចិត្តជាច្រើនលើក្រុមរបស់គាត់ ដោយលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ « ក្រុមរបស់យើងលេងបានល្អ ក្រោយពេលយើងរកគ្រាប់បាល់បាន ក្រុមមានកំហុសបន្តិចបន្តួច តែយើងនឹងឈ្នះការប្រកួតបន្ទាប់ »។



សូមបញ្ជាក់ផងថា ក្រុមអាហ្សង់ទីនគឺជាក្រុមបាតតារាងដែលមាន ១ពិន្ទុ ស្មើគ្នានឹងប្រទេសកាតា ហើយក្រុមកូឡុំប៊ីនៅលេខ១ មានប្រាំមួយពិន្ទុ និងប៉ារ៉ាហ្គាយឈរនៅលេខ២ មាន ២ពិន្ទុ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball