trollkhmer news

Chompoo Araya ស្រស់ស្អាត ជាមួយនឹងឈុតផ្កាឈូកសិចស៊ីយ៉ាងទាក់ទាញ

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

Chompoo Araya ស្រស់ស្អាត ជាមួយនឹងឈុតផ្កាឈូកសិចស៊ីយ៉ាងទាក់ទាញ

ថៃ៖ បន្ទាប់ពីការចូលរួមបង្ហាញវត្តមានលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកាន ប្រទេសបារាំង ក្នុងនាមជាឯកអគ្គរដ្ឋទូត L'Oréal Paris បានបញ្ចប់កាលពីខែមុននេះ កំពូលតារាសម្ដែង Chompoo Araya អ្នកនាងពិតជាមានភាពទាក់ទាញ និងមានការចាប់អារម្មណ៍ខ្លាំងបំផុតពីក្រុមអ្នកគាំទ្រជាច្រើន។ 



ថ្មីៗនេះដែរ តារាស្រីរូបនេះ បានទទួលតំណែងថ្មីមួយទៀត ជាតារាស្រីតំណាងអោយប្រទេសថៃមួយរូប ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ថតបង្ហាញម៉ាកគ្រឿងពេជ្រដ៏ប្រណិតមួយ។



បានឃើញថា តារាស្រី Chompoo អ្នកនាង បានគ្រងក្នុងឈុតរ៉ូបពណ៌ផ្កាឈូក មួយឈុតនឹងគ្រឿងពេជ្រចែងចាំងយ៉ាងស្រស់ស្អាត និងមានភាពលេចធ្លោរ ដើរបង្ហាញនៅតាមដងវិថីក្នុងទីក្រុង ជាមួយនឹងរូបរាងសិចស៊ី យ៉ាងទាក់ទាញ។






ប្រែសំរួលដោយ : TK