trollkhmer news

ក្រុមអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញ Minho សមាជិក SHINee មានវត្តមានក្នុងការប្រកួតបាល់ទាត់ក្រុមទាហានម៉ារីន

ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:១៩

ក្រុមអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញ Minho សមាជិក SHINee មានវត្តមានក្នុងការប្រកួតបាល់ទាត់ក្រុមទាហានម៉ារីន

ភ្នំពេញ៖ Minho សមាជិកក្រុម SHINee កាលពីខែឧសភា លោក បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីចូលបម្រើក្នុងជួរទាហានម៉ារីន ក្នុងថ្ងៃបញ្ចប់ការហ្វឹតហាត់បណ្តុះបណ្តាលថ្នាក់មូលដ្ឋាន។



ហើយនៅថ្ងៃទី ១៨ ខែមិថុនានេះ Minho ត្រូវបានគេប្រទះឃើញជាថ្មីម្ដងទៀត នៅក្នុងការប្រកួតបាល់ទាត់របស់ក្រុមទាហានម៉ារីន ដោយបានដឹងថា លោក គឺជាកូនក្រុមដ៏ល្អមួយរូបរបស់គ្រូបង្វឹក ផងដែរ។



សមាជិក SHINee រូបនេះ មើលទៅលោក ពិតជាមានសុខភាពល្អ និងរាងកាយរឹងមាំ យ៉ាងស្វាហាប់បំផុត ក្រោយទទួលការហ្វឹតហាត់អស់មួយរយៈពេលខ្លី មិនតែប៉ុណ្ណោះ លោក ព្រមទាំងមានក្រុមអ្នកគាំទ្រជាច្រើន ក្នុងកងទាហានម៉ារីន ផងដែរ ឈររង់ចាំអបអរសាទរ ពេញដោយស្នាមញញឹម។








ប្រែសំរួលដោយ : TK