trollkhmer news

រថយន្ដក្រុងសាធារណៈ៨០គ្រឿងទៀតហើយ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ

ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១១:៥១

រថយន្ដក្រុងសាធារណៈ៨០គ្រឿងទៀតហើយ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ រថយន្ដក្រុងសាធារណៈ ចំនួន ៨០គ្រឿងទៀតហើយ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។



ពិធីប្រគល់ និងទទួល រួមជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្ដក្រុង នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។



សូមជម្រាបថា បច្ចុប្បន្នមានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង ២ម៉ឺននាក់ ទៅ ៣ម៉ឺននាក់ ក្នុង១ថ្ងៃ ហើយរថយន្តក្រុងសាធារណៈ ចំនួន ២៣៥គ្រឿង ដែលចរាចរណ៍លើផ្លូវសំខាន់ៗ ចំនួន ១៣ខ្សែ៕








ប្រភព​ : freshnews