trollkhmer news

ក្រុមបិសាច Manchester United កាត់ថ្លៃ Pogba ហើយ តែ Real Mdrid នៅមិនទាន់ហ៊ាន

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៩

ក្រុមបិសាច Manchester United កាត់ថ្លៃ Pogba ហើយ តែ Real  Mdrid នៅមិនទាន់ហ៊ាន

អង់គ្លេស៖ Pogba វ័យ ២៦ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេររចេញពី Old Trafford ខណៈដែល Real Madrid ត្រូវបានគេរាយការណ៍ថា ជាគោលដៅ។



ជាមួយនឹងការចាប់ផ្ដើមរៀបចំក្រុមឡើងវិញរបស់ Zinedine Zidane នៅឯកីឡដ្ឋាន Santiago Bernabeu ដែលទើបតែទិញបាន Eden Hazard, Luka Jovic និង Ferland Mendy ទំនងជា Pogba អាចជាកីឡាករបន្ទាប់។



យោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថា ក្រុមបិសាចក្រហម Manchester United ចង់បានយ៉ាងហោចណាស់ ១៥០លានផោន សម្រាប់ Pogba។

ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មាន Eduardo Inda ឯណេះវិញបានរាយការណ៍ថា ក្លិប Real Madrid បានផ្តល់ប្រាក់ ១២០លានផោនបូករួមទាំងប្រាក់បន្ថែម ដែលនេះ មានគម្លាតកញ្ចប់ទឹកប្រាក់ដែលManu UTD ចង់បានឆ្ងាយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball