trollkhmer news

ភ្នាក់ងារ de Ligt ទាត់ចោលព័ត៌មានដែលថាលោកកំពុងរៀបចំបញ្ចប់ការផ្ទេរទៅកាន់ PSG

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៣

ភ្នាក់ងារ de Ligt ទាត់ចោលព័ត៌មានដែលថាលោកកំពុងរៀបចំបញ្ចប់ការផ្ទេរទៅកាន់ PSG

ហូល្លង់៖ លោក Mino Raiola បានច្រានចោលព័ត៌មានដែលថា លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំង ដើម្បីបញ្ចប់ការផ្ទេរកីឡាករ Matthijs de Ligt ទៅកាន់ក្លឹប Paris Saint-Germain ជា "ព័ត៌មានមិនពិត"



ខ្សែការពារ De Ligt វ័យ ១៩ឆ្នាំ ត្រូវបានផ្សារភ្ជាប់ផ្ទេរទៅកាន់ក្លឹប PSG ឬក្លឹប Barcelona ហើយក្រុម Manchester United និង Liverpool ក៏ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើប្រធានក្រុម Ajax ផងដែរ។



Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារកណ្តាល ត្រូវបានគេប្រទះឃើញនៅទីក្រុងប៉ារីស ចំពេលមានព័ត៌មានផ្សារភ្ជាប់ការផ្ទេរកីឡាករ De Ligt ទៅជើងឯក Ligue 1។ ប៉ុន្តែភ្នាក់ងាររូបនេះ បានទាត់ចោលព័ត៌មានខាងលើដោយប្រាប់សារព័ត៌មាន ANSA ថា៖ "នេះ គឺជាព័ត៌មានមិនពិតទាល់តែសោះ"

De Ligt គ្រោងនឹងចាកចេញពីក្លិប Ajax នៅរដូវកាលនេះ បន្ទាប់ពីយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយជួយឱ្យក្រុមយក្សហូល្លង់ឈ្នះពានរង្វាន់ Eredivisie និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League៕


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball