trollkhmer news

Suarez ប្រាប់ Barcelona ចង់ចាកចេញ ទៅក្លឹបមួយក្នុងលីហ្គ La Liga ដដែរ

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៦

Suarez ប្រាប់ Barcelona ចង់ចាកចេញ ទៅក្លឹបមួយក្នុងលីហ្គ La Liga ដដែរ

អេស្ប៉ាញ៖ កីឡាករ Denis Suarez បានបញ្ជាក់ថា គេចង់ចាកចេញពី Barcelona ប៉ុន្តែចង់នៅបន្តប្រកបអាជីពក្នុងលីហ្គ La Liga ។ Suarez វ័យ ២៥ឆ្នាំ បានខិតខំប្រឹងប្រែងប្រជែងតំណែងនៅក្លឹប Barcelona យ៉ាងខ្លាំង ចាប់តាំងពីគេវិលត្រឡប់ទៅកាន់ក្លឹបនៅក្នុងឆ្នាំ ២០១៦ ដោយចំណាយពេលពាក់កណ្តាលរដូវកាលមុននៅក្នុងលក្ខខណ្ឌខ្ចីជើងនៅ Arsenal ។



អតីតខ្សែបម្រើក្លឹប Villarreal ដែលតស៊ូជាមួយរបួសក្រលៀនរហូតដល់ចប់រដូលកាល ២០១៨-១៩ បានបញ្ជាក់ថា គេចង់ចាកចេញពីក្រុមម្ចាស់ជើងឯក LaLiga ។ Suarez ដែលមានកុងត្រានៅ Camp Nou រហូតដល់ឆ្នាំ២០២១ បានផ្សារភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិប Valencia ។



កីឡាករដែលបានបង្ហាញខ្លួនឱ្យជម្រើសជាតិអេស្ប៉ាញបានមួយលើករូបនេះ ហាក់មានចំណាប់អារម្មណ៍វិលជួបជុំជាមួយលោក Marcelino ដែលជាគ្រូបង្វឹករបស់គេនៅ Villarreal ហើយបច្ចុប្បន្នកំពុងដឹកនាំក្រុម Valencia៕


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball