trollkhmer news

សម្រាលកូនបាន១ខែ! នេះជាថ្ងៃដំបូង Marian Rivera ចូលបំពេញការងារសិល្បៈដូចធម្មតា

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:១២

សម្រាលកូនបាន១ខែ! នេះជាថ្ងៃដំបូង Marian Rivera ចូលបំពេញការងារសិល្បៈដូចធម្មតា

ហ្វីលីពីន៖ ក្រោយពីសម្រាលកូនប្រុសទី២ របស់ខ្លួនបាន ១ខែ តារាសម្ដែងកំពូលសម្រស់របស់ហ្វីលីពីន Marian Rivera បានប្រកាសជាផ្លូវការវិលត្រឡប់មកធ្វើការសិល្បៈរបស់នាងហើយនៅថ្ងៃនេះ។



នេះបើយោងតាមរយៈរូបភាពរបស់តារាស្រីរូបនេះ និងក្រុមការងាររបស់នាង បានបង្ហោះនៅក្នុងបណ្ដាញសង្គមផ្ទាល់របស់ពួកគេ ដោយបានឲ្យដឹងថា នេះជាថ្ងៃដំបូងរបស់ Marian។ អ្វីតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង គឺរូប Marian Rivera ជាមួយនឹងទឹកដោះគោ ២ដប ទុកសម្រាប់ទារក លើតុដាក់គ្រឿងសម្អាងរបស់នាង។



បានឃើញរូបភាពបែបនេះ ធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់របស់នាង កោតសរសើរចំពោះអ្នកម្ដាយកូន ២ រូបនេះយ៉ាងខ្លាំង ទោះបីជាមានការមមាញឹកនឹងការងារសិល្បៈ យ៉ាងណាក៏ដោយ។




ប្រែសំរួលដោយ : TK

ប្រភព​ : Kenh