trollkhmer news

នាយកប្រតិបត្តិ Athletico ប្រាប់ត្រង់ៗពីក្លឹបដែល Griezmann នឹងចូលរួម នៅរដូវកាលក្រោយ

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១១:៤៧

នាយកប្រតិបត្តិ Athletico ប្រាប់ត្រង់ៗពីក្លឹបដែល Griezmann នឹងចូលរួម នៅរដូវកាលក្រោយ

អេស្ប៉ាញ៖ ចាប់តាំងពី Antoine Griezmann បានប្រកាសពីការសម្រេចចិត្តចាកចេញពី Atletico Madrid នៅរដូវក្តៅនេះ។ សារព័ត៌មានជាច្រើន បានចុះផ្សាយពាក្យចចាមអារ៉ាមទាក់ទងនឹងទីដែលគេនឹងទៅជាហូរហែ។



Barcelona ដែលគេប៊ិសចូលរួមកាលពីរដូវក្តៅ ឆ្នាំ២០១៨ ទំនងជាកន្លែងច្បាស់លាស់ជាងគេ ប៉ុន្តែសារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថា Lionel Messi និងកីឡាករ Barcelona ផ្សេងទៀត ហាក់មិនសូវចាប់អារម្មណ៍កីឡាករបារាំងរូបនេះ។



ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមម្ចាស់ជើងឯកលីហ្គកំពូលបារាំង PSG បានក្លាយជាគោលដៅមួយទៀត សម្រាប់ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ដោយ Griezmann ថែមទាំងបានសារភាពបន្ទាប់ពីទទួលជ័យជម្នះ 4-0 លើក្រុមជម្រើសជាតិ Andorra កាលពីថ្ងៃអង្គារថា អនាគតរបស់គេ នៅឆ្ងាយពី LaLiga។

និយាយទៅកាន់វិទ្យុ កាលពីថ្ងៃពុធ នាយកប្រតិបត្តិ Atlético លោក Gil Marín បញ្ចប់ពាក្យចចាមអារ៉ាម ដោយបានឱ្យដឹងថា Griezmann នឹងក្លាយជាកីឡាករ Barca ឆាប់ៗនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball