trollkhmer news

Zlatan បំបែកឯតទគ្គកម្មរកចំណូលបានច្រើនជាងគេមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៣១

Zlatan បំបែកឯតទគ្គកម្មរកចំណូលបានច្រើនជាងគេមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer

Zlatan Ibrahimović ជាកីឡាករ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer ក្នុងឆ្នាំ ២០១៩។ កាលពីថ្ងៃពុធ សមាគមកីឡាករ MLS បានបញ្ចេញប្រាក់ឈ្នួលរបស់កីឡាករទាំងអស់ ដែលកំពុងប្រកបអាជីពនៅក្នុងលីហ្គ ដោយ Ibrahimović ស្ថិតនៅកំពូលតារាង ជាកីឡាករដែលរកប្រាក់ចំណូលច្រើនជាងគេ ៧,២ លានដុល្លារ។



កីឡាករទាំង ១០ ដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer៖

១. Zlatan Ibrahimović (ក្រុម Los Angeles Galaxy)៖ ៧,២ លានដុល្លារ

២. Michael Bradley (ក្រុមToronto FC)៖ ៦,៥ លានដុល្លារ

៣. Giovani dos Santos (ក្រុមLos Angeles Galaxy)៖ ៦,៥ លានដុល្លារ

៤. Jozy Altidore (ក្រុមToronto FC)៖ ៦,៣៣២ លានដុល្លារ

៥. Carlos Vela (ក្រុមLAFC)៖ ៦,៣ លានដុល្លារ

៦. Bastian Schweinsteiger (ក្រុម Chicago Fire)៖ ៥,៦ លានដុល្លារ

៧. Ignacio Piatti (ក្រុម Montreal Impact)៖ ៤.៤៤៣ លានដុល្លារ

៨. Alejandro Pozuelo (ក្រុម Toronto FC)៖ ៣,៨ លានដុល្លារ

៩. Wayne Rooney (ក្រុមD.C. United)៖  ៣,៥០៧ លានដុល្លារ

១០. Josef Martinez (ក្រុមAtlanta United)៖ ៣,០៥៨ លានដុល្លារ


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball