trollkhmer news

ផ្លូវការ! ក្លឹបយក្ស Real Madrid ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Ferland Mendy ពីLyon

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥២

ផ្លូវការ! ក្លឹបយក្ស Real Madrid ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Ferland Mendy ពីLyon

អេស្ប៉ាញ៖ ក្លឹបយក្ស Real Madrid បានចុះហត្ថលេខានាំយកកីឡាករ Ferland Mendy ជាផ្លូវការពីក្លឹបLyon ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។ ខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះ បានផ្ទេរទៅកាន់ទឹកដី Bernabeu ក្នុងតម្លៃ ៤៨លានអឺរ៉ូ បូកជាមួយទឹកប្រាក់បន្ថែម ៥លានអឺរ៉ូ។ នេះបើយោងតាមអតីតក្លឹប Lyon របស់គេបានបញ្ជាក់។



Mendy គឺកីឡាករឆ្នើមម្នាក់ក្នុងចំណោមខ្សែការពារស្លាបឆ្វេងឆ្នើមៗនៅទ្វីបអឺរ៉ុប បន្ទាប់ពីយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍របស់គេនៅ Ligue 1។ អ្វីៗត្រូវបានបញ្ចេញជាផ្លូវការ ក្រុមអធិរាជស បានផ្ដួល Juventus និង Paris Saint-Germain ចុះហត្ថលេខានាំយកកីឡាករវ័យ ២៤ឆ្នាំរូបនេះ។



យ៉ាងណាមិញ ការមកដល់របស់ Mendy នៅរដ្ឋធានីអេស្ប៉ាញ ទំនងជាអាចនឹងត្រួសត្រាយផ្លូវឱ្យលោក Marcelo ចាកចេញពីក្លឹបយក្សមួយនេះ ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : onefootball