trollkhmer news

សប្ដាហ៍នេះ «រឿងកណ្ដាប់ដៃមហាទម្ងន់» ថ្មីប្លែកខុសពីសប្ដាហ៍មុនៗ ដែលទស្សនិកជនមិនគួររំលង

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៧:២០

សប្ដាហ៍នេះ «រឿងកណ្ដាប់ដៃមហាទម្ងន់» ថ្មីប្លែកខុសពីសប្ដាហ៍មុនៗ ដែលទស្សនិកជនមិនគួររំលង

ភ្នំពេញ៖ សប្ដាហ៍នេះ ភាពយន្តថ្មីរបស់តោះសើចហាក់ដូចជាខុសប្លែកជាងសប្ដាហ៍មុនៗ ព្រោះនៅក្នុង «រឿងកណ្ដាប់ដៃមហាទម្ងន់» មិនត្រឹមតែមានឈុតឆាកធ្វើឱ្យទស្សនិកជនផ្ទុះសំណើចប៉ុណ្ណោះទេ ថែមទាំងមានការវាយតប់សម្ដែងដោយស្រីស្រស់រាងបានផងដែរ។



កាន់តែពិសេស នៅក្នុងភាពយន្តថ្មីនេះ នឹងមានការចូលរួមពីតារាជើងចាស់ លោកពូឆើត ដែលបានបាត់មុខមួយរយៈ ប្រហែលជាទស្សនិកជនខ្លះលួចនឹកគាត់ផងក៏មិនដឹង។ លោក នឹងបង្ហាញវត្តមានសារជាថ្មី ដើម្បីធ្វើឱ្យទស្សនិកជនទស្សនាជក់ចិត្ត និងសើចសប្បាយទាំងអស់គ្នា។



កុំឱ្យខាតពេលយូរ ទស្សនាវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា ហើយកុំភ្លេចរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃសៅរ៏ សប្ដាហ៍នេះ ចាប់ពីម៉ោង ៨យប់ ដល់ ៩យប់ និងផ្សាយឡើងវិញនៅសុក្រចាប់ពីម៉ោង ៦ ដល់ ៧យប់៕



ទស្សនា Trailer ខាងក្រោម៖



ប្រែសំរួលដោយ : TK