trollkhmer news

Thiago Silva ថា ក្រុមជម្រើសជាតិប្រេស៊ីលត្រូវការ Coutinho ជាខ្លាំងសម្រាប់ការប្រកួត Copa America

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៦:១១

Thiago Silva ថា ក្រុមជម្រើសជាតិប្រេស៊ីលត្រូវការ Coutinho ជាខ្លាំងសម្រាប់ការប្រកួត Copa America

ប្រេស៊ីល៖ Thiago Silva បាននិយាយថា ក្រុមជម្រើសជាតិប្រេស៊ីលត្រូវការ Coutinho ជាខ្លាំងសម្រាប់ការប្រកួត Copa America ក្រោយអវត្តមានរបស់កីឡាករ Neymar ដែលមានរបួស ។



ក្រោយតារាឆ្នើមរបស់ PSG ដែលមិនអាចចូលជាមួយក្រុមជម្រើសសម្រាប់ការប្រកួតនេះ  Thiago Silva បានកំណត់យកបុរសម្នាក់ដែលនឹងត្រូវដើរតួសំខាន់ក្នុងក្រុម ហើយប្រធានក្រុមជម្រើសជាតិរូបនេះបានអំពាវនាវឲ្យកីឡាករ Countinho ខំប្រឹងជួយក្រុម ក្រោយអវត្តមានរបស់កីឡាករ Neymar នៅ Copa America ។

Silva បានទទួលស្គាល់ថា Coutinho បានមានការខកចិត្តយ៉ាងខ្លាំងនៅ Barcelona ប៉ុន្តែសង្ឃឹមថាខ្សែប្រយុទ្ធរូបនេះអាចដើរតួជំនួស Neymar  បន្ទាប់ពីប្រេស៊ីលបានផ្តួលហុនដារ៉ាដែលសល់គ្នា ១០នាក់ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ។  គេបានបញ្ជាក់ថា៖ « Coutinho មានរដូវកាលដ៏លំបាកមួយនៅទីក្រុងបាសេឡូណា ហើយមានអ្នកគាំទ្រជាច្រើនចំអកដល់កីឡាករ ប៉ុន្តែនៅទីនេះ ជាមួយក្រុមជម្រើសរបស់យើង មានអ្នកគាំទ្ររូបគេជាច្រើន ជាពិសេសនៅពេលដែលយើងមិនមាន Neymar  »។



សូមបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលបានបើកយុទ្ធនាការប្រកួត Copa របស់ខ្លួនទល់នឹងក្រុម Bolivia នៅថ្ងៃសៅរ៍ ដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN , MYTV និង CNC តែមួយគត់៕


ប្រែសំរួលដោយ : TK

ប្រភព​ : Goal