trollkhmer news

ខួបកំណើតរបស់ Jui ក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ ពេញដោយភាពផ្អែមល្ហែម

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:៤២

ខួបកំណើតរបស់ Jui ក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ ពេញដោយភាពផ្អែមល្ហែម

ថៃ៖ កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតអាយុ ៣៦ឆ្នាំ របស់តារាសម្ដែងស្រី Jui Warattaya ដែលជាភរិយារបស់តារាសម្ដែងប្រុស Dj Push បានរៀបចំកម្មវិធីជប់លៀងមួយសាមញ្ញ យ៉ាងរ៉ូមែនទិក។



នេះបើយោងតាមរយៈ រូបភាពរបស់អ្នកទាំងពីរ បានបង្ហោះនៅគណនី Instagram ផ្ទាល់របស់ពួកគេ ដើម្បីចែករំលែករូបភាពស្អាតៗក្នុងថ្ងៃពិសេសរបស់គេ ទៅដល់ក្រុមអ្នកគាំទ្រ។



អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងទៀត នោះគឺ រូប Dj Push ថើបថ្ពាល់ភរិយាបង្ហាញពីក្តីស្រលាញ់ របស់លោក ចំពោះតារាស្រី Jui Warattaya ដែលមើលទៅពិតជាមានសុភមង្គលយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គម លួចច្រណែនមិនស្ទើរនោះទេ។




ប្រែសំរួលដោយ : TK