trollkhmer news

អ្នកគាំទ្របាល់ទាត់ហុងកុង ស្រែកច្រៀងចំអកភេ្លងជាតិចិន នៅក្នុងការប្រកួតក្នុងដីទល់នឹងកោះតៃវ៉ាន់

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:១៧

អ្នកគាំទ្របាល់ទាត់ហុងកុង ស្រែកច្រៀងចំអកភេ្លងជាតិចិន នៅក្នុងការប្រកួតក្នុងដីទល់នឹងកោះតៃវ៉ាន់

ហុងកុង៖ ក្រុមអ្នកគាំទ្របាល់ទាត់ហុងកុង បានស្រែកច្រៀងចំអកភេ្លងជាតិចិន និងលើកសញ្ញាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅចិនដីគោកនៅក្នុងការប្រកួតក្នុងផ្ទះ ទល់នឹងកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ។



ការតវ៉ានេះ ផ្ទុះឡើង ដោយសារសំណើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនត្រូវបញ្ជូនទៅប្រទេសចិនដើម្បីធ្វើការកាត់ទោស។ ពលរដ្ឋជាច្រើន មានការព្រួយបារម្ភថា ច្បាប់ដែលស្នើថ្មីនេះ នឹងធ្វើឱ្យពួកគេធ្លាក់ទៅក្នុងកណ្ដាប់តុលាការមិនយុត្តិធម៌របស់ចិនដីគោក ក្នុងរឿងក្តីនយោបាយ និងទាញហុងកុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់ចិន។

តាមការពិតទៅ អ្នកគាំទ្រ បានស្រែកច្រៀងចំអកភ្លេងជាតិចិនជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ការស្រែកច្រៀងចំអកកាន់តែក្ដៅជាងមុន ចាប់តាំងពីក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ នៅក្នុងឆ្នាំ២០១៤ បានបរាជ័យក្នុងការទទួលបានការធ្វើសម្បទានពីទីក្រុងប៉េកាំង៕


ប្រែសំរួលដោយ : TK

ប្រភព​ : channelnewsasia