trollkhmer news

លោក Ferdinand គិតថា Lampard ជាជម្រើសដ៍ល្អ និងអាចជា Pep របស់ Chelsea

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:១៤

 លោក Ferdinand គិតថា Lampard ជាជម្រើសដ៍ល្អ និងអាចជា Pep របស់ Chelsea

អង់គ្លេស៖ លោក Rio Ferdinand ជឿជាក់ថា Frank Lampard អាចជាជម្រើសដ៍ល្អ និងប្រដូចទៅនឹង Pep Guardiola សម្រាប់ Chelsea  ខណៈដែលលោក Maurizio Sarri ត្រូវបានរាយការណ៍ថា កំពុងធ្វើដំណើរទៅកាន់ទឹកដី Juventus ។



យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រូបង្វឹករបស់ Chelsea លោក Sarri បានត្រៀមចុះកុងត្រា ៣ឆ្នាំដើម្បីជំនួសលោក Massimiliano Allegri ក្នុងក្របខ័ណ្ឌ Serie A ហើយអតីតខ្សែបម្រើ Lampard របស់ក្រុមតោខៀវបានក្លាយជាមនុស្សទីមួយក្នុងចំណោមបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ក្នុងការទទួលយកកៅអីនេះ ប្រសិនបើ Sarri ចាកចេញ។



អតីតខ្សែការពាររបស់ ManUtd លោក Ferdinand ដែលធ្លាប់លេងជាមួយ Lampard ក្នុងក្រុមជម្រើសជាតិអង់គ្លេសបានប្រៀបប្រដូចអតីតកីឡាករវ័យ ៤០ឆ្នាំរូបនេះទៅនឹងគ្រូបង្វឹកលោក Guardiola កាលពីគ្រូសញ្ជាតិកាតាឡាន់រូបនេះត្រូវបានតែងតាំងជាអ្នកចាត់ការ Barcelona កាលឆ្នាំ ២០០៨ ។



Ferdinand បាននិយាយថា៖ " Lampard  គឺជាជម្រើសដ៏ល្អឥតខ្ចោះ គាត់អាចនឹងក្លាយជា Pep នៅ Chelsea ។ បើនិយាយពីបទពិសោធន៏វិញ តើបទពិសោធអ្វីដែលលោក Guardiola មាន នៅពេលគាត់ចូលទៅកាន់ក្រុមដំបូងរបស់ Barcelona? គាត់គ្រាន់តែធ្លាប់បណ្តុះបណ្តាលក្មេងៗនៅឯក្លិប។ ប្រសិនបើ Chelsea ត្រូវពិន័យមិនឲ្យទិញកីឡាករ  ខ្ញុំគិតថា ក្លិបមិនអាចសម្លឹងអ្នកណាក្រៅពី Frank នោះទេ ព្រោះគាត់ និងលោក Jody [Morris, ជំនួយការអ្នកគ្រប់គ្រង] ពួកគេយល់ដឹងពីក្មេងៗដែលមានវ័យ ១៦ឆ្នាំឡើងទៅ ហើយដឹងអ្វីដែលពួកគេអាចធ្វើឲ្យប្រសើឡើង"​៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball