trollkhmer news

ចាន់ វឌ្ឍនាកា វិល​ចូលទ្រនំ​ចាស់ បឹងកេតអង្គរ ​ជាផ្លូវការ

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១១:៥៨

ចាន់ វឌ្ឍនាកា វិល​ចូលទ្រនំ​ចាស់ បឹងកេតអង្គរ ​ជាផ្លូវការ

ភ្នំពេញ៖ មុននេះបន្តិចក្រុមបឹងកេត បានប្រកាសពីការចូលរួមរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាផ្លូវការ តាមរយៈឃ្លីបវីដេអូមួយ។



បន្ទាប់ពី ចាន់ វឌ្ឍនាកា ចែកផ្លូប ជាមួយ PKNS FA ខ្សែប្រយុទ្ធសញ្ជាតិកម្ពុជារូបនេះ បានចូលរួមជាមួយក្លិបចាស់បឹងកេត  ដែលធ្លាប់ជួយក្លិបលើកពាន និងប្រកួតនៅក្រៅស្រុក ដើម្បីជួយប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ៕