trollkhmer news

Real Madrid នឹងស្វាគមន៍ការបង្ហាញខ្លួន Hazard ធំជាង Cristiano Ronaldo

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១១:១៦

Real Madrid នឹងស្វាគមន៍ការបង្ហាញខ្លួន Hazard ធំជាង Cristiano Ronaldo

អេស៉្បាញ៖ មួយទសវត្សរ៍ក្រោយការបង្ហាញកីឡាករ Kaka, Karim Benzema និង Cristiano Ronaldo នៅឯកីឡដ្ឋាន Estadio Santiago Bernabeu ក្លិប Real Madrid សង្ឃឹមថា នឹងផ្តល់ឲ្យ Eden Hazard នូវការស្វាគមន៍ដ៏ធំជាងនេះ។



កីឡាករសញ្ជាតិបែលហ្ស៊ិក នឹងត្រូវបង្ហាញខ្លួនដល់ក្រុមអ្នកគាំទ្ររបស់ម៉ាឌ្រីដនៅឯ Bernabeu នៅល្ងាចថ្ងៃព្រហស្បតិ៍ ដូច្នេះអ្នកគាំទ្រកាន់តែច្រើនអាចចូលរួមបាន។ ក្លិបយក្សអេស៉្បាញចង់បង្ហាញនូវកីឡាករថ្មីរបស់ពួកគេឲ្យធំធេង ប៉ុន្តែត្រូវរងចាំការមកដល់របស់ Hazard ជាមុនសិន។ 



គួរបញ្ជាក់ផងដែរថា Ronaldo បានទាក់ទាញអ្នកគាំទ្រចំនួន ៧០.០០០ នាក់សម្រាប់ការបង្ហាញខ្លួន ហើយ Real មានគោលបំណងលើសពីនោះសម្រាប់ Hazard ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Marca