trollkhmer news

ក្រុមអ្នកតវ៉ា និងប៉ូលិស រាប់ពាន់នាក់នៅហុងកុង កំពុងប្រឈមមុខដាក់គ្នាលើច្បាប់បត្យាប័នថ្មី

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៥៣

ក្រុមអ្នកតវ៉ា និងប៉ូលិស រាប់ពាន់នាក់នៅហុងកុង កំពុងប្រឈមមុខដាក់គ្នាលើច្បាប់បត្យាប័នថ្មី

ហុងកុង៖ ក្រុមអ្នកតវ៉ា និងប៉ូលិស រាប់ពាន់នាក់នៅហុងកុង កំពុងប្រឈមមុខដាក់គ្នា ខណៈកំហឹងកើនឡើងខ្លាំងលើផែនការអនុញ្ញាតឱ្យធ្វើបត្យាប័នជនសង្ស័យទៅកាន់កាត់ទោសនៅចិនដីគោក។


  
នៅព្រឹកថ្ងៃពុធនេះ អ្នកតវ៉ា ខ្លះពាក់មុខ និងមួកសុវត្ថិភាព បានបិទផ្លូវសំខាន់ៗនៅជុំវិញ អគាររដ្ឋាភិបាល។ នគរបាល បានបាញ់ទឹកម្រេចទៅលើក្រុមបាតុករ ដើម្បីបំបែក និងបាននិយាយថា ពួកគេត្រៀមប្រើប្រាស់កម្លាំងទប់ទល់នឹងក្រុមបាតុករ។ ក្រុមប្រឹក្សានីតិបញ្ញត្តិ គ្រោងនឹងជជែកគ្នាលើច្បាប់ថ្មីនេះ ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។



ទោះបីជាមានការប្រឆាំងយ៉ាងណាក៏ដោយ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបន្តជំរុញឱ្យមានច្បាប់ថ្មីនេះ។ ការបោះឆ្នោតចុងក្រោយ គ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ដែលក្រុមប្រឹក្សានីតិបញ្ញត្តិ គាំទ្រទីក្រុងប៉េកាំង ត្រូវគេជឿថា នឹងអនុម័តច្បាប់នេះ៕

ប្រែសំរួលដោយ : TK

ប្រភព​ : BBC