trollkhmer news

Mbappe និយាយថា ពេលនេះមិនមែនជាពេល និយាយពី Real Madrid ទេ

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៣៤

Mbappe និយាយថា ពេលនេះមិនមែនជាពេល និយាយពី Real Madrid ទេ

បារាំង៖ 
Kylian Mbappe និយាយថា ពេលនេះមិនមែនជាពេលវេលានិយាយពី Real Madrid ទេ បន្ទាប់ពីជួយក្រុមជម្រើសជាតិបារាំងយកឈ្នះ Andorra នៅវគ្គជម្រុះ Euro ឆ្នាំ២០២០ ។



Mbappe ដែលបានផ្សារភ្ជាប់ជាមួយនឹងក្លិបយក្សម៉ាឌ្រីដ បានរកគ្រាប់បាល់ ក្នុងជ័យជម្នះរបស់បារាំងលើ Andorra ៤-០ ហើយក៍ជាគ្រាប់ទី ១០០ សម្រាប់ក្លិប និងប្រទេស។ ទោះជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះមិនមានអារម្មណ៍ចង់ពិភាក្សាពីក្រុមម៉ាឌ្រីដទេ។   

Mbappe បានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួតថា៖ "ពេលនេះមិនមែនជាពេលវេលានិយាយពី Real Madrid ទេ។ អ្នករាល់គ្នាតែងតែសួរខ្ញុំរឿងដូចៗគ្នា ប៉ុន្តែវាមិនមែនជាពេលនេះទេ" ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball