trollkhmer news

អបអរសាទរក្រុមគោព្រៃកម្ពុជាឡេីងជុំទី២ វគ្គជម្រុះ World Cup 2022

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៤

អបអរសាទរក្រុមគោព្រៃកម្ពុជាឡេីងជុំទី២ វគ្គជម្រុះ World Cup 2022

កាតា៖ 
អបអរសាទរដល់ក្រុមគោព្រៃកម្ពុជាសម្រាប់ការឡេីងទៅជុំទី២សម្រាប់ការប្រកួត Fifa World Cup Qatar 2022 & Asian Cup 2023 Qualifiers ក្រោយឈ្នះក្រុមបាល់ទាត់ ប៉ាគីស្ថាន ២-១ នៅឯប្រទេសកាតា។



ក្រុមបាល់ទាត់ប៉ាគីស្ថាន បានដាក់សម្ពាធខ្លាំងមកលើកម្ពុជានៅវគ្គទី១ រហូតអាចរកគ្រាប់បាល់បាន១គ្រាប់ ពីការពិន័យបាល់១១ម៉ែត្រ នៅនាទី១៧។ ចូលដល់តង់ទី២ បន្ទាប់ពីប្ដូរយុទ្ធសាស្រ្តថ្មី ពីសំណាក់គ្រូជម្រើសជាតិកម្ពុជា បានធ្វើឲ្យក្រុមគោព្រៃលេងបានល្អឡើងវិញ និងមានសាច់បាល់សម្រុករហូតអាចរកបាន២គ្រាប់ ដោយកីឡាករ សេត រ៉ស៊ីប នៅនាទី៦៣ និង១គ្រាប់ទៀតចុងម៉ោងនាទី៨៩ ដោយ រឹង ប៊ុនហៀង។ លទ្ធផលផ្លូវការ៩០នាទី កម្ពុជា ២-១ ប៉ាគីស្ថាន៕