trollkhmer news

ក្ដៅៗ! ការប្រកួតកម្ពុជា-ប៉ាគីស្ថាន នឹងផ្សាយបន្តផ្ទាល់លើវេបសាយ MyTV PLUS នៅម៉ោង ១១យប់នេះ (មានLink)

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៧

ក្ដៅៗ! ការប្រកួតកម្ពុជា-ប៉ាគីស្ថាន នឹងផ្សាយបន្តផ្ទាល់លើវេបសាយ MyTV PLUS នៅម៉ោង ១១យប់នេះ (មានLink)

កាតា៖ វេបសាយសារព័ត៌មាន MyTV PLUS របស់ក្រុមហ៊ុន Cambodia Broadcasting Service នឹងធ្វើការផ្ទាល់ជាមួយ MyCujoo ដើម្បីផ្សាយបន្តផ្ទាល់ការប្រកួតវគ្គជម្រុះជុំទីមួយ ជើងទីពីរ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន ពីទីក្រុងដូហា ប្រទេសកាតា ត្រូវនឹងម៉ោង ១១យប់នៅកម្ពុជា នៅថ្ងៃទី ១១ខែមិថុនាឆ្នាំ ២០១៩។ លោកអ្នកអាចតាមដាន ទស្សនាតាមរយៈលីងវេបសាយ:  https://mytvplus.com.kh/live-pakistan-cambodia/


រូបភាពក្រុមជម្រេីសជាតិកម្ពុជា ធ្វេីការហ្វឹកហាត់នៅប្រទេសកាតា

សូមរំឭកថា កាលពីជើងទីមួយ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើប៉ាគីស្ថាន ដោយលទ្ធផល ២ ទល់នឹង ០ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលរកគ្រាប់បាល់ទីមួយ ដោយកីឡាករ សៀង ចន្ធា នៅនាទី៨១ និងគ្រាប់ទីពីរ ដោយកីឡាករ គួច សុកុម្ភៈ នៅនាទី៨៤៕


រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា