trollkhmer news

Copa America នឹងបើកសម្ពោធព្រឹត្តិការណ៍ស្ថិតក្នុងទីក្រុង Sao Paulo ប៉ុន្មានថ្ងៃទៀត

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៥:១២

 Copa America នឹងបើកសម្ពោធព្រឹត្តិការណ៍ស្ថិតក្នុងទីក្រុង Sao Paulo ប៉ុន្មានថ្ងៃទៀត

ក្រុមម្ចាស់ផ្ទះប្រេស៊ីល នឹងបើកទ្វារកីឡដ្ឋាន Estadio do Morumbi ស្ថិតក្នុងទីក្រុង Sao Paulo ជាទីដែលបើកសម្ពោធព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America ២០១៩ ទល់នឹងក្រុមភ្ញៀវបូលីវី (Bolivia) ក្នុងពូល A នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។



អតីតម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង ៣សម័យ នឹងត្រូវប្រកួតបើកឆាកមុនគេវគ្គជម្រុះក្នុងពូលទល់នឹងបូលីវី វេណាហ្សូអេឡា និងប៉េរូ មុនពេលពូលផ្សេងទៀត B និងពូល C ចាប់ផ្តើមបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី១៥ និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយមាន ១២ប្រទេសចូលរួម ក្នុងនោះមាន ១០ប្រទេសស្ថិតនៅ CONMEBOL និង ២ក្រុមទៀត កាតា និងជប៉ុន ចេញពី AFC ដែលមានការផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV & CNC តែមួយគត់។



ប្រទេសទាំង ១២ដែលត្រៀមប្រយុទ្ធគ្នាលើវាលស្មៅ ដើម្បីប្រជែងយកពានរង្វាន់ Copa America២០១៩ លើកទី៤៦ នោះរួមមាន ប្រទេសប្រេស៊ីល (ម្ចាស់ផ្ទះ) បូលីវី វេណេហ្សូអេឡា ប៉េរូ អាហ្សង់ទីន កូឡុំប៊ី ប៉ារ៉ាហ្គាយ អ៊ុយរ៉ាហ្គាយ អេក្វាទ័រ ឈីលី កាតា និងជប៉ុន៕

ប្រែសំរួលដោយ : TK

ប្រភព​ : CopaAmerica.com