trollkhmer news

Kepa៖ ខ្ញុំយល់អារម្មណ៍ De Gea កំពុងមិនសប្បាយចិត្ត តែនេះជាការសម្រេចចិត្តរបស់គ្រូបង្វឹក

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៧

Kepa៖ ខ្ញុំយល់អារម្មណ៍ De Gea កំពុងមិនសប្បាយចិត្ត តែនេះជាការសម្រេចចិត្តរបស់គ្រូបង្វឹក

អេស៉្បាញ៖ Kepa Arrizabalaga និយាយថា រូបគេយល់អារម្មណ៍របស់ De Gea កំពុងមិនសប្បាយចិត្ត ដោយបាត់បង់តំណែង១១នាក់ ក្នុងការប្រកួតជម្រុះ Euro ២០២០ តែនេះជាការសម្រេចចិត្តរបស់គ្រូបង្វឹក។



អ្នកចាំទី Kepa ជាប់ជម្រើស១១នាក់ដំបូងប្រទេសអេស្ប៉ាញសម្រាប់ការប្រកួតជាលើកទី២ នៅរាត្រីថ្ងៃចន្ទ ខណៈដែល David de Gea ក្លាយជាកីឡាករបម្រុង ក្នុងការប្រកួតដែលក្រុមគោជល់អេស៉្បាញផ្តួលស៊ុយអែត ៣-០ នៅឯកីឡដ្ឋាន Santiago Bernabeu ។

អ្នកចាំទីថ្មីរបស់ Chelsea បានបង្ហាញស្នាដៃរបស់ខ្លួនក្នុងយុទ្ធនាការដំបូងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយក្រុមតោខៀវ Chelsea ស្របពេលដែលទម្រង់លេងរបស់ De Gea កាន់តែធ្វើឲ្យអ្នកគាំទ្រខកចិត្តសម្រាប់ Manchester United ។



អ្នកចាំទីដែលថ្លៃជាងគេនៅអង់គ្លេសនិយាយថា៖ «ខ្ញុំនឹងបន្តធ្វើការដូចដែលធ្លាប់ធ្វើមកដល់ពេលនេះ ដោយធ្វើឲ្យបានល្អបំផុតនៅក្លិបដើម្បីរក្សាទំនុកចិត្តរបស់គ្រូបង្វឹក។ ជាការពិតណាស់ខ្ញុំយល់ថា De Gea គឺមានអារម្មណ៍មិនល្អ តែនេះគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក ហើយវាអាស្រ័យលើការបង្ហាញទម្រង់លេងរបស់កីឡាករដើម្បីឆ្លើយតបបានល្អ»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca