trollkhmer news

សុខៗ! Justin Bieber បបួល Tom Cruise វ៉ៃគ្នានៅសង្វៀន UFC

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១០:៣៨

សុខៗ! Justin Bieber បបួល Tom Cruise វ៉ៃគ្នានៅសង្វៀន UFC

អាមេរិក៖ នេះ ប្រហែលជាការប្រកួត UFC ដែលអ្នកគាំទ្រមិនដែលសូម្បីតែស្រមៃ។ កាលពីថ្ងៃអាទិត្យ Justin Bieber បានបបួល Tom Cruise វ៉ៃនៅសង្វៀនគុនចម្រុះ UFC ដើម្បីដោះស្រាយបញ្ហា ដែលគ្មាននរណាដឹងថា ជាបញ្ហាអ្វី។


Justine Bieber & Tom Cruise 

តារាចម្រៀងអាមេរិកដែលមានវ័យ  ២៥ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ លក់បទច្រៀងអស់រហូត ១៥០លានអាល់ប៊ុម និងមានអ្នកតាមដានអ៊ីនធឺណិត១០៦លាននាក់បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធើថា៖ «ខ្ញុំចង់បបួល Tom Cruise វ៉ៃ នៅសង្វៀន UFC។ ប្រសិនបើ Tom មិនវ៉ៃទេ មានន័យថា គាត់ខ្លាច ហើយអាម៉ាស់ជារៀងរហូត។»


Conor McGregor

ភ្លាមៗ អតីតម្ចាស់ជើងឯក UFC Champion កីឡាករ Conor McGregor បានចែករំលែកសារ ហើយសរសេរថា៖ «ប្រសិន Tom Cruise ជាមនុស្សប្រុសហ៊ានទទួលយកការប្រកួតនេះ McGregor Sports និងEntertainment នឹងរៀបចំការប្រកួត តើCruise ហ៊ានវ៉ៃ ដូច សម្ដែងក្នុងរឿងអត់?»


ប្រែសំរួលដោយ : TK

ប្រភព​ : BBC