trollkhmer news

កម្មកររោងចក្រ ១៦នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកស៊ីម៉ងតិ៍ នៅលើផ្លូវជាតិលេខ៤១

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ០៩:១០

កម្មកររោងចក្រ ១៦នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកស៊ីម៉ងតិ៍ នៅលើផ្លូវជាតិលេខ៤១

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃអង្គារ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងវេលាម៉ោង៦៖១០ព្រឹក លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។



លោកឧត្តមសេនីយ៍បញ្ជាក់ថា ហេតុការណ៍នេះបណ្ដាលឲ្យរបួសកម្មករ-កម្មការិនី១៦នាក់ (ប្រុសម្នាក់ និងរបួសស្រាល០៦នាក់) ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ២នាក់ និងខេត្តតាកែវ១៤នាក់។



លោកបញ្ចាក់ទៀតថា ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ហើយអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈនគរបាលជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់៕






ប្រភព​ : freshnews