trollkhmer news

មន្ត្រីក្រសួងបរិស្ថានម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើអគារទីស្តីការក្រសួងបរិស្ថាន សង្ស័យមានវិបត្តិជំងឺប្រចាំកាយ

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៤

មន្ត្រីក្រសួងបរិស្ថានម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើអគារទីស្តីការក្រសួងបរិស្ថាន សង្ស័យមានវិបត្តិជំងឺប្រចាំកាយ

ភ្នំពេញ៖ មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ឈ្មោះ អោម សេងហួរ អាយុប្រមាណជាង៣០ឆ្នាំ បានធ្វើអត្តឃាតដោយលោតពីលើអគារ ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។

នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។



មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញ ដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យលើសាកសព និងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោត ពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គល ព្រោះបើតាមប្រភពស្និទ្ធិលោក អោម សេងហួរ មានជំងឺប្រចាំកាយ។

លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕


ប្រភព​ : freshnews