trollkhmer news

Arsenal មិនបានលេង UCL នៅរដូវកាលក្រោយឡើយ ក្រោយចាញ់ Chelsea វគ្គផ្តាច់ព្រ័ត្រ Europa League

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៩

Arsenal មិនបានលេង UCL នៅរដូវកាលក្រោយឡើយ ក្រោយចាញ់ Chelsea វគ្គផ្តាច់ព្រ័ត្រ Europa League

Uefa៖ Arsenal នឹងមិនបានលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយឡើយ ក្រោយពីចាញ់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ក្រោមថ្វីជើង Chelsea នៅទីក្រុងបាគូ។



Chelsea បានក្លាយជាម្ចាស់ជើងឯក UEFA Europa League ឆ្នាំ២០១៩ ក្រោយយកឈ្នះ Arsenal ដែលជាគូប្រជែងមកពីអង់គ្លេសដូចគ្នាក្នុងលទ្ធផល ៤-១  ហើយ៥គ្រាប់ក្នុងការប្រកួតនេះបានមកពី ថ្វីជើងកីឡាករ Giroud ១គ្រាប់, Rodriguez ១គ្រាប់ និង Hazard ២គ្រាប់តែម្នាក់ឯង ដោយឡែក១គ្រាប់របស់ Arsenal រកបានដោយ Iwobi នៅនាទី៦៩។



ក្រុមកាំភ្លើងធំនឹងលេងក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ ខណៈក្រុមតោខៀវមានកៅអីទៅលេង Champions League រួចទៅហើយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌ Premier League ៕