trollkhmer news

Bayern Munich ចង់បាន Leroy Sane មកបំពេញតំបន់ប្រយុទ្ធស្លាបនៅរដូវក្ដៅនេះ

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១១:៣៤

 Bayern Munich ចង់បាន Leroy Sane មកបំពេញតំបន់ប្រយុទ្ធស្លាបនៅរដូវក្ដៅនេះ

អាល្លឺម៉ង់៖ ប្រធានក្លិប Bayern Munich លោក Uli Hoeness បានបញ្ជាក់ថា កីឡាករ Leroy Sane របស់ក្រុម Manchester City គឺជាកីឡាករស្លាបដែលជាម្ចាស់ជើងឯកអាល្លឺម៉ង់ចង់ចុះហត្ថលេខា។



Bayern កំពុងតែស្វែងរកកីឡាករថ្មីសម្រាប់ជំនួសកន្លែង Arjen Robben និង Franck Ribery ដែលអ្នកទាំងពីរកំពុងនឹងចាកចេញពីក្លិប ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ German Cup ទល់នឹង RB Leipzig ។ ហើយកាលពីថ្ងៃព្រហស្បតិ៍នៅពេលសួរថាតើក្រុម Bayern ចង់ឲ្យ Sane វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Bundesliga វិញទេ លោក Hoeness បាននិយាយថា បាទ! យើងកំពុងដោះស្រាយបញ្ហានោះនៅពេលនេះ។ ខណៈ ក្រុមម្ចាស់ជើងឯកអង់គ្លេសចង់ចងជើង Sane ចាប់តាំងពីខែកញ្ញាឆ្នាំមុន ប៉ុន្តែកីឡាកររូបនេះនៅមិនទាន់យល់ព្រមបន្តកុងត្រាថ្មី ដែលស្ថិតលើតុរងចាំតែការចុះហត្ថលេខា។



គួរបញ្ជាក់ផងដែរថា Sane បានចុះហត្ថលេខាជាមួយ Mancity នៅឆ្នាំ ២០១៦ ពីក្លិប Schalke ក្នុងតម្លៃ ៣៧លានផោន ហើយក៍ជាផ្នែកមួយសំខាន់ក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola នៅឆ្នាំ ២០១៧-១៨ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport