trollkhmer news

Yoo In Suk សារភាពថា ខ្លួន និង Seungri បានគេងជាមួយនារីរកស៊ីផ្លូវភេទ ដើម្បី "សាកគុណភាព" មុនបញ្ជូនទៅឱ្យដៃគូពាណិជ្ជកម្មរបស់ពួកគេ

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៤៦

Yoo In Suk សារភាពថា ខ្លួន និង Seungri បានគេងជាមួយនារីរកស៊ីផ្លូវភេទ ដើម្បី "សាកគុណភាព" មុនបញ្ជូនទៅឱ្យដៃគូពាណិជ្ជកម្មរបស់ពួកគេ

កូរ៉េខាងត្បូង៖ នាយកប្រតិបត្តិក្រុមហ៊ុន Yuri Holding លោក Yoo In Suk បានសារភាពរឿងភ្ញាក់ផ្អើលមួយ ក្នុងអំឡុងពេលសាកសួរចុងក្រោយរបស់លោកថា Seungri និងលោក បានគេងជាមួយនារីរកស៊ីផ្លូវភេទ។



កាលពីលើកមុន លោកបានសារភាពថា Seungri បាននាំនារីរកស៊ីផ្លូវភេទទៅឱ្យពាណិជ្ជករជប៉ុននៅក្នុងឆ្នាំ២០១៥ ហើយថ្មីៗនេះ លោកបានសារភាពថា លោក បានហៅនារីរកស៊ីផ្លូវភេទ ២នាក់ ទៅកន្លែងស្នាក់នរបស់ Seungri កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។ លោក បានបន្តថា ពួកលោក បានហៅនារីរកស៊ីផ្លូវភទេទាំងនោះមកដើម្បី «សាកគុណភាព » មុនបញ្ជូនទៅឱ្យដៃគូពាណិជ្ជកម្មជប៉ុន។ 



មានសេចក្ដីរាយការណ៍ថា Seungri បានកក់សណ្ឋាគារផ្កាយ៥ ឱ្យដៃគូជំនួញរបស់គេរយៈពេល ៣ថ្ងៃ ហើយមាននារីរកស៊ីផ្លូវភេទប្រហែល ១០នាក់ ត្រូវបាននាំទៅបម្រើពាណិជ្ជករទាំងនោះ រួមទាំង នារីដែលបានទៅគេងជាមួយ Seungriផងដែរ។ របាយការណ៍ក៏បានបង្ហាញផងដែរថា Seungri បានចេញថ្លៃសណ្ឋាគារ ២៥.000 ដុល្លារ ដោយប្រើកាតផលិតកម្ម YG Entertainment៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo