trollkhmer news

Messi ឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុបជាលើកទី៦ ដោយរកបាន ៣៦គ្រាប់ឲ្យ Barcelona

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៣៦

 Messi ឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុបជាលើកទី៦ ដោយរកបាន ៣៦គ្រាប់ឲ្យ  Barcelona

ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះស្បែកជើងមាសអឺរ៉ុបទី៦ របស់ខ្លួន ដោយរកបាន ៣៦គ្រាប់ សម្រាប់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Barcelona។



Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុបរយៈពេល ៣ឆ្នាំជាប់ៗគ្នាដោយបានផ្តួលកីឡាករ Kylian Mbappe ដែលត្រូវការ ៥គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 ដើម្បីដណ្ដើមពាននេះ ប៉ុន្តែគួរឲ្យស្ដាយខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបានតែ ១គ្រាប់ក្នុងការប្រកួត PSG ចាញ់ ៣-១ នៅទឹកដី Reims ។



សូមបញ្ជាក់ផងដែរថា Messi បច្ចុប្បន្នមានស្បែកជើងមាសច្រើនជាងប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo ពីរ ដែលកីឡាករសញ្ជាតិព័រទុយហ្គាលបានឈ្នះពានរង្វាន់ចុងក្រោយក្នុងឆ្នាំ ២០១៤-១៥ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball