trollkhmer news

ភ្នាក់ងាររបស់ Rakitic ថា ខ្សែបម្រើរូបនេះសប្បាយចិត្តនៅ Barcelona ប៉ុន្តែមិនដឹងពីអនាគតទេ

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៥០

ភ្នាក់ងាររបស់ Rakitic ថា ខ្សែបម្រើរូបនេះសប្បាយចិត្តនៅ Barcelona ប៉ុន្តែមិនដឹងពីអនាគតទេ

អេស៉្បាញ៖ ភ្នាក់ងាររបស់ Ivan Rakitic បានទទូចថា កីឡាកររបស់ខ្លួនសប្បាយចិត្តនៅ Barcelona ប៉ុន្តែមិនអាចនិយាយថា អនាគតរបស់គេនឹងទៅជាយ៉ាងណានោះទេ។



បើតាមសារព័ត៌មាន Mundo Deportivo បានរាយការណ៍កាលពីថ្ងៃសុក្រកន្លងទៅនេះថា ក្លិប Inter បានយល់ព្រមក្នុងតំលៃ ៥០លានអឺរ៉ូសម្រាប់កីឡាករក្រូអាតរូបនេះ។ អ្នកតំណាងបានឲ្យដឹងថា ថ្ងៃនេះស្ថានភាពងាយស្រួលពន្យល់ថា Rakitic សប្បាយចិត្តណាស់នៅ Barcelona ហើយជាក្លិបធំជាងគេនៅក្នុងពិភពលោក និង Ivan សប្បាយរីករាយក្នុងការចូលរួមជាមួយពួកគេ" ។

លោកបានបន្ថែមទៀតថា៖ ទោះយ៉ាងណាក៏ដោយខ្ញុំមិនអាចនិយាយថា អនាគតរបស់ Rakitic នឹងទៅជាយ៉ាងណានោះទេ។  រដូវកាលនេះមិនទាន់បញ្ចប់នៅឡើយទេ នៅតែមានការប្រកួតមួយចំនួននៅសល់។ Ivan ចង់ផ្តោតលើវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ទល់នឹង Valencia ហើយគាត់ចង់យកពានរង្វាន់មួយផ្សេងទៀតត្រលប់ទៅផ្ទះផងដែរ។



សូមបញ្ជាក់ផងដែរថា កីឡាករវ័យ ៣១ឆ្នាំរូបខាងលើលេងបាន ៥១ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមម្ចាស់ជើងឯកអ៉េស្បាញនៅរដូវកាលនេះ ខណៈដែលកិច្ចសន្យានឹងផុតកំណត់រហូតដល់ឆ្នាំ ២០២១៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia