trollkhmer news

អាមេរិកបញ្ជូនប្រព័ន្ធការពារមីស៊ីល និងនាវាចម្បាំង ទៅមជ្ឈឹមបូព៌ា ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយអ៊ីរ៉ង់

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:១៩

អាមេរិកបញ្ជូនប្រព័ន្ធការពារមីស៊ីល និងនាវាចម្បាំង ទៅមជ្ឈឹមបូព៌ា ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិក កំពុងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot និងនាវាចម្បាំងមួយគ្រឿង ទៅមជ្ឈឹមបូព៌ាក្នុងគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់។



ក្រុមមន្រ្តីបាននិយាយថា នាវា USS Arlington ដែលដឹកជញ្ជូនយានយន្ត និងយន្តហោះ នឹងចូលរួមក្រុមវាយប្រហាររបស់អាមេរិក USS Abraham Lincoln នៅតំបន់ឈូងសមុទ្រ។មន្ទីរបញ្ចកោណ បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 ក៏បានទៅដល់មូលដ្ឋាននៅ Qatar ផងដែរ។ សកម្មភាពនេះ គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងវាយប្រហារណាមួយដែលអាចទៅរួចប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងតំបន់ដោយអ៊ីរ៉ង់។



សហរដ្ឋអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភពនៃការគំរាមកំហែងពិតប្រាកដទេ ស្របពេលដែលអ៊ីរ៉ង់បានច្រានចោលថា មិនសមហេតុសមផល និងពិពណ៌នាការដាក់ពង្រាយថាជា "សង្គ្រាមផ្លូវចិត្ត" ដែលសំដៅបំភិតបំភ័យខ្លួន៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC