trollkhmer news

ភ្នាក់ងាររបស់កីឡាករ Paul Pogba ត្រូវបានហាមឃាត់មិនឲ្យប៉ះពាល់បាល់ទាត់រយៈពេលបីខែដោយ FIFA

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

ភ្នាក់ងាររបស់កីឡាករ Paul Pogba ត្រូវបានហាមឃាត់មិនឲ្យប៉ះពាល់បាល់ទាត់រយៈពេលបីខែដោយ FIFA

អង់គ្លេស៖ ភ្នាក់ងាររបស់កីឡាករ Paul Pogba លោក Mino Raiola ត្រូវបានហាមឃាត់មិនឲ្យមានសកម្មភាពជាមួយបាល់ទាត់រយៈពេល ៣ខែ ដោយគណៈកម្មាធិការវិន័យរបស់ FIFA។ 



Raiola ដែលជាអ្នកតំណាងឲ្យកីឡាករល្បីៗជាច្រើនត្រូវបានហាមឃាត់កាលពីថ្ងៃពុធ ដោយសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី ហើយ Fifa ឥឡូវនេះបានពង្រីកការពិន័យនេះឲ្យមានឥទ្ធិពលទូទាំងពិភពលោក។ ការហាមឃាត់ចាប់ផ្តើមភ្លាមៗ ហើយនឹងបញ្ចប់ទៅវិញបន្ទាប់ពីបិទទ្វារផ្ទេរកីឡាកររដូវក្តៅនៅអង់គ្លេស។



សហព័ន្ធអ៊ីតាលីមិនបានផ្តល់ហេតុផលចំពោះការពិន័យនោះទេ តែលោក Raiola  បាននិយាយថា វាគឺជាការពិន័យមួយដោយផ្អែកលើមូលដ្ឋានក្លែងក្លាយ និងកុហកនៅពេលដែលខ្ញុំបានធ្វើការរិះគន់ដល់បាល់ទាត់អ៊ីតាលី៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC