trollkhmer news

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតម៉ាទឹកក ៥០កញ្ចប់តូច នៅក្រុងក្រចេះ

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:២៥

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតម៉ាទឹកក ៥០កញ្ចប់តូច នៅក្រុងក្រចេះ

ក្រចេះ៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានបើកប្រតិបត្តការបង្រ្កាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងថ្នាំញៀនចំនួន៥០កញ្ចប់តូច នៅចំណុចភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ និងក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ។



យោងតាមរបាយការណ៍អាវុធហត្ថក្រុងក្រចេះ បញ្ជាក់ឱ្យដឹងថា កម្លាំងអាវុធហត្ថក្រុងក្រចេះ សហការជាកម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងស្នាក់ការសន្តិសុខ ៧០៧ បានចុះបង្រ្កាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងរឹបអូសវត្ថុតាងជាច្រើនទៀត។



ជនសង្ស័យទី១៖ ឈ្មោះ សារី លីណា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសាបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ, ទី២៖ ឈ្មោះ រូង សុគា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្រែស្ដៅ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៣៖ ឈ្មោះ ម៉ាត់ សេត ភេទប្រុស អាយុ២១ ឆ្នាំរស់នៅ ភូមិស្លាភ្នំ ឃុំអន្លង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អាវុធហត្ថ បានដកហូតវត្ថុតាងម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសាធាតុញៀនចំនួន៥០កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទចំនួន១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនរក្សាទុកនៅមូលដ្ឋានអាវុធហត្ថក្រុងក្រចេះ ដើម្បីបន្តនីតិវិធី៕


ប្រភព​ : freshnews