trollkhmer news

កូរ៉េខាងជើង បញ្ជាឱ្យកងទ័ពបង្កើនសមត្ថភាពធ្វើសង្គ្រាម បន្ទាប់ពីអាមេរិករឹបអូសនាវាដឹកទំនិញរបស់ខ្លួន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:០៥

កូរ៉េខាងជើង បញ្ជាឱ្យកងទ័ពបង្កើនសមត្ថភាពធ្វើសង្គ្រាម បន្ទាប់ពីអាមេរិករឹបអូសនាវាដឹកទំនិញរបស់ខ្លួន

មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យយោធារបស់ខ្លួន បង្កើនសមត្ថភាពធ្វើសង្គ្រាម ខណៈលោកបានដឹកនាំការបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀត កាលទីថ្ងៃ៩ ខែឧសភា។

ព័ត៌មានស្តីពីការអំពាវនាវឱ្យ "ត្រៀមប្រយុទ្ធ" ដោយលោកគីមជុងអ៊ុនធ្វើឡើង ក្រោយសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកថា ខ្លួនបានរឹបអូសយកនាវាដឹកទំនិញកូរ៉េខាងជើងដែលបានដឹកជញ្ជូនធ្យូងថ្មខុសច្បាប់មួយគ្រឿង។

ភាពតានតឹងកាន់តែក្ដៅឡើង ចំពេលដែលមានភាពជាប់គាំងនៅក្នុងកិច្ចចរចា បន្ទាប់ពីកិច្ចចរចាលើកទី២ រវាងលោកគីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបរាជ័យ ជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង និងការទាមទាររបស់លោកគីម ចំពោះការបន្ធូរបន្ថយការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក៕






ប្រែសំរួលដោយ : TK

ប្រភព​ : reuters