trollkhmer news

Unai Emery បញ្ជាក់ថា Arsenal មិនទាន់ជោគជ័យនៅឡើយទេ បើទោះបីជាឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ក៍ដោយ

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:៥២

 Unai Emery បញ្ជាក់ថា Arsenal មិនទាន់ជោគជ័យនៅឡើយទេ បើទោះបីជាឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ក៍ដោយ

អង់គ្លេស៖ លោក Unai Emery បានបញ្ជាក់ថា Arsenal មិនទាន់ទទួលបានជោគជ័យនៅឡើយទេ ក្រោយពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ជាមួយនឹងជ័យជម្នះដ៏ល្អមួយនៅទឹកដី Valencia ។



ខ្សែប្រយុទ្ធលេខ៩ Aubameyang បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ ខណៈដែល Arsenal ឈ្នះ ៤-២ នៅលើទីលាន Mestalla (សរុបគ្រាប់បាល់ទាំង២ជើង ៧-៣) មានន័យថា ពួកគេនឹងជួប Chelsea នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងបាគូនៅថ្ងៃទី២៩ ខែឧសភា។



ប្រសិនបើក្រុមកាំភ្លើងធំអាចលើកពាននេះបានមានន័យថា ក្រុមពួកគេនឹងបានលេងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈក្លិបនេះមិនអាចរកកៅអី Top4 បាននៅ Premier League នោះទេ ប៉ុន្តែ Emery ប្រាប់ថា ក្រុមរបស់គាត់មិនទាន់បានសម្រេចអ្វីនៅឡើយទេនៅក្នុងរដូវកាលដំបូងរបស់ខ្លួនដែលដឹកនាំនៅអង់គ្លេស។



លោកបាននិយាយថា៖ "វាមិនទាន់បញ្ចប់នៅឡើយទេ មិនមានជោគជ័យនៅឡើយទេ យើងនឹងត្រូវលេងវគ្គផ្តាច់ព្រ័ត្រមួយប្រកួតទៀត" ។ យើងសប្បាយចិត្ត ប៉ុន្តែគួរដឹងថា វានៅតែពិបាកក្នុងការឈ្នះទៅលើគូប្រកួតក្នុងដំណាក់កាលនេះ “ ៕ 




ប្រែសំរួលដោយ : TK

ប្រភព​ : Skysport