trollkhmer news

ស្អាតមិនធម្មតាទេ! Jeon Ji Hyun បង្ហាញខ្លួនយ៉ាងទាក់ទាញ បើមិនប្រាប់ មិនជឿថាមានកូន២ ទេ

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៧

ស្អាតមិនធម្មតាទេ! Jeon Ji Hyun បង្ហាញខ្លួនយ៉ាងទាក់ទាញ បើមិនប្រាប់ មិនជឿថាមានកូន២ ទេ

កូរ៉េខាងត្បូង៖ នៅរសៀលថ្ងៃទី១០ ខែឧសភានេះ កំពូលតារាសម្ដែងស្រីរបស់កូរ៉េ Jeon Ji Hyun បានបង្ហាញវត្តមានរបស់នាង យ៉ាងគួរឲ្យភ្ញាក់ផ្អើល នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ជាមួយនឹងរូបសម្រស់ ភាពទាក់ទាញស្អាតយ៉ាងលេចធ្លោរ។



Jeon Ji Hyun តារាសម្ដែងស្រីវ័យ ៣៧ឆ្នាំរូបនេះ បានបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់បែបនារីទាន់សម័យ យ៉ាងថ្លៃថ្នូរ មើលទៅរូបរាងកាយរបស់នាង ពិតជាមានភាពទាក់ទាញ ស្ទើរមិនគួរឲ្យជឿ ជាពិសេស គឺជើងទាំងគូដ៏ស្រឡូនរបស់នាងតែម្ដង។



ជាការពិតណាស់ អ្នកម្ដាយកូន ២ រូបនេះ បានទទួលការសរសើររាប់មិនអស់ពីសំណាក់ក្រុមអ្នកគាំទ្ររបស់នាងជាច្រើនពេញលើប្រព័ន្ធផ្សព្វផ្សាយ៕







ប្រែសំរួលដោយ : TK

ប្រភព​ : Kenh